
កាលបរិច្ឆេទ: ០៨ កក្កដា ២០២៥ / សុខភាព / Author : ATH Sokren
គាំទ្រតំបន់ព្រំដែនៈ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម បាននាំយកអំណោយឱសថប៉េប៉េអឹម និងប៉េប៉េអឹមត្រេតចំនួនប្រាំពីរមុខរួមមាន ឱសថ KINAL សម្រាប់បំបាត់ការឈើចុកចាប់ RHINEX ថ្នាំបំបាត់ផ្តាសាយ CALSEPTINE ថ្នាំបៀមបំបាត់ការឈឺក CALTOUX ថ្នាំបំបាត់ក្អកស្ងួតDIARYL ថ្នាំបំបាត់ការរាករូស B-VIT FORT ជាបណ្តុំវីតាមីន B1 B6 B12 និងVITASCORBOLBOOST ជាវីតាមីនជំនួយកម្លាំង សរុបចំនួន ៣៣៩១ ប្រអប់/ដប ជូនដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានយកទៅចែកជូនកងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ ។
អំណោយសម្រាប់តំបន់ជនបទៈ នៅថ្ងៃអង្គារ ទី ១០ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី សាកេត អេលីដា អនុប្រធានមូលនិធិគីណាល់ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងផ្នែកច្បាប់ របស់សហគ្រាសផលិតឱសថ ប៉េប៉េអឹម បានប្រគល់អំណោយដែលជាផលិតផលឱសថ ប៉េប៉េអឹម និងប៉េប៉េអឹមត្រេត ចំនួន ៣០៥៥ ប្រអប/ដប ជូនដល់ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តាមរយៈ ឯឧ.ឌួង សុជាតិ ជាទីប្រឹក្សារបស់ឯកឧត្តម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅទីជនបទដែលមានការខ្វះខាត។
អំណោយនេះ គឺជាការចូលរួមផ្នែកសង្គមដ៏សំខាន់មួយរបស់មូលនិធិគីណាល់ក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដើម្បីផ្តល់ជូននូវឱសថប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមទីជនបទ៕